សេវាផ្តល់ជូនភោជនីយអាហារ

NagaWorld® មានចំនួនភោជនីយដ្ឋានច្រើនជាង ១១ កន្លែង សម្រាប់បំពេញរាល់តម្រូវការរបស់ លោកអ្នក។ ភោជនីយដ្ឋាននីមួយៗសុទ្ធតែរៀបចំតុបតែងដោយឧបករណ៍ទំនើបទាន់សម័យ ដោយ ក្រុមជំនាញរៀបចំអាហារលំដាប់អន្តរជាតិ លើសពីនេះពួកគេនឹងទទួលស្វាគមន៍យ៉ាងពិសេសទាំង ដៃគូពាណិជ្ជកម្ម និងភ្ញៀវសំខាន់ៗរបស់លោកអ្នក។

បាស៊ីហ្គា និងស្រាបៀសម្រាប់អភិជន ជាកនែ្លងដ៏ប្រណីតមួយសម្រាប់ការទទួលទានអាហារពេល ល្ងាចជាមួយស្រាខកថេល និងជាកនែ្លងសម្រាប់ការទំនាក់ទំនងគ្នាជាក្រុម 40 នាក់។

ភោជនីយដ្ឋានអ៊ីតាលី Bistro Romano ជាទីកន្លែងកម្រិតខ្ពស់ដែលលោកអ្នកអាចទទួលទាន អាហារពេលល្ងាចនៅបរិវេណផ្នែកខាងក្រៅ និងអាចមើលឃើញទិដ្ឋភាពសួនច្បារ សម្តេចហ៊ុន សែន និងបរិវេណផ្នែកខាងក្នុងដែលមានកន្លែងរហូតដល់ទៅ 140 កន្លែង។ ជាអាហាររបស់អ៊ីតាលី ដែលមានគ្រឿងផ្សំ និងរូបមន្តចម្អិនអាហារដើមកំណើតមកពីប្រទេសអ៊ីតាលី។

តើលោកអ្នកចូលចិត្តសាកល្បងអាហារអាស៊ីដែរទេ? កម្រិតរសជាតិអាហារ “ជនជាតិកូរ៉េពិតៗ” ដោយសៀវភៅបោះពុម្ពផ្សាយ Canby ។ លោកអ្នកនឹងរីករាយជាមួយនឹងការៀបចំអាហារបែប ប្រពៃណី រួមជាមួយនឹងគ្រឿងផ្សំដ៏ត្រឹមត្រូវតាមក្បួនខ្នាតព្រមទាំងរូបមន្តចំអិនអាហាររបស់ មេចុងភៅជនជាតិកូរ៉េរបស់យើង។ នេះពិតជាភោជនីយដ្ឋានអាហារកូរ៉េដ៍ល្អពិសេសនៅក្នុងទីក្រុង ដែលមិនអាចបដិសេធបាន។

ចង់សាកល្បងអាហារបារាំងឬ? Le Gourmet ភោជនីយដ្ឋានបារាំងដ៏ល្អប្រណីត រួមជាមួយនឹង អាហារយ៉ាងឆ្ងាញ់ ព្រមទាំងស្រាពិសេស និងល្អបំផុត រង់ចាំលោកអ្នកទាំងនេះមាននៅក្នុងបញ្ជី មុខម្ហូមរបស់ Le Gourmet ។ ជាពិសេស មានបង្អែមដ៏ឈ្ងុយឆ្ងាញ់ ដែលពិតជាធ្វើឲ្យអាហារ ពេលល្ងាចកាន់តែមិនអាចបំភ្លេចបាន។

ភោជនីយដ្ឋាន Pangea Fusion ជាកន្លែងជួបជុំរវាងជនជាតិបូព៌ា និងបញ្ចឹមប្រទេស

ភោជនីយដ្ឋាន “Noble House” លោកអ្នកអាចទទួលទានអាហារចិនពិតប្រាកដ

ភោជនីយដ្ឋាន “Chopsticks” លោកអ្នកអាចរីករាយជាមួយការបង្ហាញជូនពីរបៀបចំអិនមី ដោយផ្ទាល់ពីកន្លែងចំអិនអាហារដែលបើកចំហ។

យើងមានការកោតស្ងប់ស្ងែងចំពោះមេចុងភៅរបស់យើង ដែលទទួលបានរង្វាន់នៅជុំវិញតំបន់អាស៊ី អឺរ៉ុប ដែលជាអ្នកបង្កើតនូវបទពិសោធពីជំនាញធ្វើម្ហូបដែលមិនអាចបំភ្លេចបាន ហើយជាអ្នករៀបចំ គ្រប់កម្មវិធី តាំងពីពិធីជប់លៀងដែលមានលក្ខណៈធំ រហូតដល់លក្ខណៈជាបុគ្គល ពោពេញដោយ ភាពអស្ចារ្យសម្រាប់កម្មវិធីទទួលទានអាហារពេលល្ងាច។

រៀបចំគំរោងរបស់លោកអ្នក ដើម្បីទទួលយកបទពិសោធន៍អាហាររបស់យើងខ្ញុំ សូមទំនាក់ទំនង អ៊ីមែលៈ mice@nagaworld.com; ឬទូរស័ព្ទៈ +855.2.322 8822.