មធ្យោបាយធ្វើដំណើរ

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានចម្ងាយប្រហែលជា 9 គីឡូមែត្រ ឬ 30-50 នាទី ចេញពី រាជធានី។ នៅពេលមកដល់ មធ្យោបាយធ្វើដំណើរអាចចូលទៅដល់កន្លែងរង់ចាំយ៉ាងងាយស្រួល។ ជាជម្រើស លោកអ្នកអាចធ្វើដំណើរជាក្រុម ឬផ្ទាល់ខ្លួនដោយរថយន្តតាក់ស៊ីដែលមានតម្លៃជាទូទៅ 9 ដុល្លារ និង 7 ដុល្លារ សម្រាប់ម៉ូតូ តុកតុក។ ដើម្បីទទួលបានតម្លៃនេះ សូមទូទាត់ប្រាក់នៅកន្លែង បង់ប្រាក់របស់រថយន្តតាក់ស៊ី ខាងក្នុងច្រកទ្វារចេញ។ រួចបន្តដំណើរទៅក្នុងក្រុង ដោយម៉ូតូឌុប ចំណាយប្រាក់ប្រហែលជា 2 ដុល្លារបន្ថែមទៀត។

កំពង់ផែរាជធានីភ្នំពេញ

ការធ្វើដំណើរដោយនាវាពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ចំណាយពេលប្រហែលជាបួន (4) ទៅ ប្រាំ (5) ម៉ោង។ សំបុត្រមួយមានតម្លៃប្រហែលជា 25 ដុល្លារ។

ការធ្វើដំណើរដោយនាវាពីខេត្តសៀមរាប និងក្រុងហូជីមិញ នឹងមកដល់កំពង់ផែរាជធានីភ្នំពេញ តាមបណ្តោយតីរវិថី ស៊ីសុវត្ថិ ឬផ្លូវជាប់មាត់ទន្លេ ជិតផ្លូវលេខ 104 ។

មានភោជនីយដ្ឋាន និងសណ្ឋាគារជាច្រើននៅតាមបណ្តោយកំពង់ផែ ដែលអាចធ្វើដំណើរដល់ ដោយថ្មើរជើង ឬលោកអ្នក អាចជិះម៉ូតូ តុកតុក ដែលចតរង់ចាំនៅក្បែរនោះ។

ធ្វើដំណើរដោយរថយន្តក្រុង

នៅក្នុងរាជធានីភ្នំពេញ មិនមានស្ថានីយរថយន្តក្រុងឡើយ រថយន្តក្រុងមកពីក្រុមហ៊ុនផេ្សងៗដូចជា ក្រុមហ៊ុនទេសចរណ៍ កាពីតូល ដឹកអ្នកដំណើរសូរិយាភ្នំពេញ និងក្រុមហ៊ុន GST Express នៅឆៀង ខាងត្បូងផ្សារធំថ្មី ផ្តល់សេវារថយន្តក្រុង ដឹកអ្នកដំណើរ មិនកំណត់ស្ថានីយជាក់លាក់ឡើយ។

មានសេវារថយន្តក្រុងជាច្រើនដែលធ្វើដំណើរទៅកាន់ក្រុង បាងកក ហូជីមិញ វៀងចន្ទន៍ សៀមរាប និងទីកន្លែងជាច្រើនទៀត។ រថយន្តក្រុងដែលធ្វើដំណើរផ្លូវឆ្ងាយ ភាគច្រើនឈប់ដាក់ភ្ញៀវតាមផ្លូវ ក្នុងបណ្តាទីប្រជុំជនមួយចំនួនដូចជា ខេត្តកំពង់ធំ រហូតដល់សៀមរាប ឬពោធិ៍សាត់ រហូតដល់ បាត់ដំបង។ ក្រុមហ៊ុនទេសចរណ៍ និងផ្ទះសំណាក់មួយចំនួន ក៏អាចមានផ្តល់សេវាកក់សំបុត្ររថយន្តក្រុងដើម្បីទទួលបានកម្រៃជើងសាផងដែរ។