សំណូមពរសម្រាប់ការធ្វើដំណើរ

ក្រុមហ៊ុនទេសចរណ៍ពិសេស NagaWorld® ភ្នំពេញ

សូមរីករាយជាមួយបទពិសោធន៍របស់ប្រជាជនកម្ពុជាពិតប្រាកដ ដោយការទំនាក់ទំនងមកកាន់ សហការីរបស់ NagaWorld® យើងខ្ញុំ ដែលអាចយល់ច្បាស់គ្រប់តម្រូវការទេសចរណ៍របស់លោកអ្នក និងជាជម្រើសដ៏ល្អ សម្រាប់គ្រប់ដំណើរកម្សាន្ត ទៅតាមចំណូលចិត្ត និងតម្រូវការរបស់លោកអ្នក។

សម្រាប់អនុស្សាវរីយ៍ដ៏គួរឲ្យចងចាំនៃព្រះរាជាណាចក្រអច្ឆិយ សូមអ៊ីមែលមក enquiries@nagaworld.com ឬទូរស័ព្ទមកលេខ: +855.2.322 8822.

សូមអញ្ជើញមកកាន់ការកម្សាន្តដ៏រីករាយ និងទីតាំង M.I.C.E. ក្នុងឥណ្ឌូចិន ដើម្បីទទួលយកនូវ អារម្មណ៍ដ៏រីករាយកក់ក្តៅពី NagaWorld®!

សកម្មភាពតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា

ភ្ញៀវទេសចរណ៍ទាំងអស់ មិនគួររំលងនូវតំបន់ទេសចរណ៍ និងទីតាំងវប្បធម៌ក្នុងរាជធានីភ្នំពេញដូចជាៈ

  • ព្រះបរមរាជវាំង និងវិហារព្រះកែវមរកត
  • វត្តភ្នំ
  • សារៈមន្ទីរជាតិ
  • វត្តឧណ្ណាលោម
  • វិមានឯករាជ្យ
  • ផ្សារទួលទំពូង
  • ផ្សារធំថ្មី
  • មាត់ទន្លេ / តំបន់មាត់ទន្លេ
  • ក្លឹបវាយកូនហ្គោលរាជធានីភ្នំពេញកម្ពុជា
  • ក្លឹបកម្សាន្ត Cambodia Golf & Country
  • ការសម្តែងសិល្បៈខ្មែរ សុវណ្ណភូមិ
  • ផ្សារទំនើបសូរិយា
  • សិល្បៈផ្លូវលេខ 178
  • សារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង
  • វាលពិឃាត
  • ជិះស៊ីក្លូ
  • ជិះទូក
  • ជិះសេះ
  • ជិះដំរី
  • សាលាបង្រៀនធ្វើម្ហូប
  • សិល្បៈក្បាច់គុណបុរាណខ្មែរ និងការប្រដាល់
  • កន្លែងបាញ់កាំភ្លើង

សកម្មភាពតំបន់ទេសចរណ៍ដទៃទៀតក្នុងប្រទេសកម្ពុជា

សកម្មភាពតំបន់ទេសចរណ៍អាចបែងចែកជាបីផ្នែកគឺៈ

ទេសចរណ៍វប្បធម៌ៈ

  • ស្រាវជ្រាវប្រាសាទបុរាណខ្មែរក្នុងខេត្តសៀមរាប ព្រះវិហារ កណ្តាល និងតាកែវ
  • គំនូរនៅតាមជញ្ជាំង និងចម្លាក់លើជញ្ជាំងនៅតាមប្រាសាទនានាក្នុងខេត្តសៀមរាប ព្រះវិហារ កណ្តាល និងតាកែវ
  • ទស្សនាវត្តព្រះពុទ្ធសាសនា និងសារៈមន្ទីរក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ
  • ទស្សនាវិមានឯករាជ្យ និងវិមានជាច្រើនទៀតនៅក្នុង និងជុំវិញរាជធានីភ្នំពេញ
  • ទស្សនាការបង្ហើរខ្លែងក្នុងរាជធានីភ្នំពេញ
  • ចូលរួមព្រះរាជពិធីច្រត់ព្រះនង្គ័ល និងបុណ្យអុំទូកក្នុងរាជធានីភ្នំពេញ
  • ចូលរួមកម្សាន្តលេងល្បែងប្រជាប្រិយខ្មែរ និងរាំកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និង ពិធីបុណ្យដទៃទៀត
  • ទស្សនាជីវភាពរស់នៅរបស់ប្រជាជនក្នុងស្រុកភូមិតាមជនបទ

ទេសចរណ៍ធម្មជាតិៈ

  • ទស្សនាភូមិលិចទឹក ក្នុងស្រុកកំពង់ភ្លូក ខេត្តសៀមរាប
  • ទស្សនាបក្សីកម្រ នៅវាលព្រែកត្នោល ខេត្តសៀមរាប
  • ទស្សនាតំបន់សត្វព្រៃ ក្នុងខេត្តសៀមរាប
  • ជិះទូកកម្សាន្តតាមដងទន្លេមេគង្គ និងបឹងទន្លេសាប
  • ទស្សនាសកម្មភាពនេសាទតាមដងទន្លេមេគង្គ និងបឹងទន្លេសាប
  • ចែវទូកលេងតាមបឹងទន្លេសាប
  • ស្រាវជ្រាវព្រៃស្រោងក្នុងប៉ែកខាងជើងឆៀងខាងកើតនៃតំបន់អង្គរ
  • ជិះកង់កម្សាន្តតាមជនបទក្នុងខេត្តសៀមរាប
  • ស្រាវជ្រាវតាមរូងភ្នំ ឬរូងថ្មជាច្រើនកន្លែងក្នុងខេត្តកំពត
  • ជិះរទេះគោ នៅឧទ្យានជាតិបូកគោ ក្នុងខេត្តកំពត
  • ទៅកម្សាន្តនៅលើកោះទន្សាយ ក្នុងក្រុងកែប
  • ទស្សនាទឹកធ្លាក់ក្នុងខេត្តកំពត និងកំពង់ស្ពឺ
  • ហែលទឹក និងមុជទឹកក្រោមបាទសមុទ្រ ក្នុងខេត្តព្រះសីហនុ កោះកុង និងក្រុងកែប
  • ទៅកម្សាន្តនៅឆ្នេរខ្សាច់កោះរុង ក្នុងខេត្តព្រះសីហនុ
  • ជិះទូកកម្សាន្តនៅតាមព្រៃកោងកាង នាឧទ្យានជាតិរាម ក្នុងខេត្តព្រះសីហនុ
  • ទស្សនាផ្សោតសមុទ្រនាឧទ្យានជាតិរាម ក្នុងខេត្តព្រះសីហនុ
  • មុជទឹកក្រោមបាទសមុទ្រ និងទស្សនាផ្កាថ្មក្នុងសមុទ្រ ខេត្តព្រះសីហនុ
  • ជិះទូកក្តោងក្នុងខេត្តព្រះសីហនុ
  • ជិះឆ័ត្រយោងក្នុងខេត្តព្រះសីហនុ
  • ទៅកម្សាន្តតាមកោះនានា ក្នុងខេត្តកោះកុង
  • ដើរកម្សាន្តកាត់ព្រៃភ្នំក្នុងតំបន់ទឹកធ្លាក់ចំបក់ នាឧទ្យានជាតិគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ
  • ជិះទូកកម្សាន្តពីភូមិអណ្តូងទឹក ទៅភូមិជីផាត់ ខាងត្បូងជួរភ្នំកាដាមុំ
  • ជិះរទេះគោតាមព្រៃស្រោង និងតំបន់ភ្នំកាដាមុំ
  • បោះជំរំក្នុងព្រៃស្រោង នៃតំបន់ជួរភ្នំកាដាមុំ
  • ទស្សនាទឹកធ្លាក់ពង្រួល ក្នុងទន្លេស្រែអំបិល

អេកូទេសចរណ៍ៈ

  • ទស្សនាតំបន់ដីសើម រាំសា ក្នុងខេត្តស្ទឹងត្រែង
  • ជិះនាវាកម្សាន្តតាមដងទន្លេមេគង្គ ពីខេត្តស្ទឹងត្រែង ទៅក្រចេះ
  • ទស្សនាផ្សោតទន្លេមេគង្គនៅព្រែកកាំពី ក្នុងខេត្តក្រចេះ
  • ជិះរទេះគោនៅឧទ្យានជាតិវិរៈជ័យ ក្នុងខេត្តរតនគិរី
  • ងូតទឹកនៅបឹងយក្សឡោម ខេត្តរតនគិរី
  • ទស្សនាទឹកជ្រោះប៊ូស្រា ក្នុងខេត្តមណ្ឌលគិរី
  • ទស្សនាតំបន់ទីរហោឋាន ក្នុងខេត្តមណ្ឌលគិរី
  • ជិះដំរីកម្សាន្ត ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី
  • ទស្សនាជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តរតនគិរី និងមណ្ឌលគិរី
  • ផ្សងព្រេងតាមដងទន្លេមេគង្គ