ទីកនែ្លង
បំពេញទៅតាមបំណង និងចំណង់ចំណូលចិត្តរបស់លោកអ្នក។ ទទួលយកនូវអី្វដែលលោកអ្នក មានបំណងចង់ភ្លក់នូវរសជាតិដ៏មានឱជារស។ រីករាយជាមួយនឹងការចម្អិនអាហារ ដែលផ្តល់នូវ សុខភាព ពី NagaWorld® ។ តាំងពីអាហារនៅក្នុងប្រទេសដ៏មានគុណភាព រហូតដល់អាហារ បែបអាស៊ីដ៏មានឱរសជាតិ និងអាហារបញ្ចឹមប្រទេសដែលសិ្ថតនៅផ្សេងៗគ្នាលើពិភពលោក ត្រូវបាននាំមកជូនបំពញតាមតម្រូវការ និងជម្រើសរបស់លោកអ្នកក្នុងកន្លែងតែមួយ។

ភោជនីយដ្ឋាន FORTUNE PALACE
ភ្លក់រសជាតិអាហារពិតរបស់ប្រទេសចិនថ្ងៃនេះ នៅភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា!
ទស្សនាលោកជីម ដែលជាស្ដេចតែចិន Si Fu នឹងបង្ហាញជូនពីរបៀបបំរើទឹកតែក្រអូបតាម លក្ខណៈប្រពៃណី និងចូលរួមជាសាក្សី ពីរបៀបចាក់ទឹកតែតាមបែបបូរាណ នៅភោជនីយដ្ឋាន Fortune Palace ក្នុងណាហា្គវើល។ របៀបចាក់ទឹកតែនេះនឹងបង្កើនរសជាតិដល់តែគ្រប់ប្រភេទ។
សំលៀកបំពាក់ ៖ សមរម្យ
ទំនាក់ទំនង ៖ +85523 228 822 លេខភ្ជាប់ 79០4 ឬ អ៊ីម៉ែល ៖ f&b@nagaworld.com

ភោជនីយដ្ឋាន LE GOURMET បារាំង
ភាពកក់ក្តៅ រ៉ូមែនទិក គួរឲ្យទាក់ទាញ
ដែលមាននៅក្នុងបន្ទប់នាពេលល្ងាច រួមជាមួយតន្រ្តីប្រគំឮយ៉ាងរណំ្ត និងការរៀបចំអាហារដោយ ប្រុងប្រយ័ត្ន ព្រមជាមួយនឹងស្រាដ៏មានឱជារស។
បន្ទប់ទទួលទានអាហារដ៍ត្រជាក់ចិត្តចាប់ផ្តើមពី៖
អាហារពេលល្ងាច 6.00 ល្ងាច ដល់ 10.00 យប់ រៀងរាល់ថ្ងៃ
សំលៀកបំពាក់ : សមរម្យថ្លៃថ្នូ
លោកអ្នកអាចកក់កន្លែងបានតាមលេខទូរស័ព្ទ +855.2.322 8822 ext 7904; អ៊ីមែល f&b@nagaworld.com

ភោជនីយដ្ឋាន BISTRO ROMANO អ៊ីតាលី
រសជាតិ ព្រមទាំងកិ្លនអាហារបែបអ៊ីតាលីគឺមាននៅទីនេះ។ អាចជ្រើសរើសអាហារដ៏ឈ្ងុយឆ្ងាញ់ តាមតម្រូវការរបស់លោកអ្នកជាមួយនឹងការរៀបចំអាហារដ៏ពិសេសរបស់ចុងភៅដ៏ចំណាន របស់ យើង។ លោកអ្នកអាចជ្រើសរើសស្រា និងបង្អែមជាច្រើនប្រភេទដែលមាននៅក្នុងតារាងរាយ ឈ្មោះស្រា និងបង្អែម។
ជាកន្លែងដ៏ល្អបំផុតសម្រាប់ការទទួលទានអាហារពេលល្ងាចជាលក្ខណៈឯកជន ពិសារស្រាក្រឡុក ជាទីកន្លែងដ៏ប្រណីតសម្រាប់ការរៀបចំកម្មវិធី សម្រាប់ពិធីជប់លៀង និងសម្រាប់ពិធីពិសេសទៀត។
សំលៀកបំពាក់ : ធម្មតា
លោកអ្នកអាចកក់កន្លែងបានតាមលេខទូរស័ព្ទ +855.2.322 8822 ext 7902; អ៊ីមែល: f&b@nagaworld.com

ភោជនីយដ្ឋាន PANGEA FUSION
ជាភោនីយដ្ឋានដែលទើបតែមានបើកថ្មីនៅក្នុងទីក្រុង។ ជាមួយការជ្រើសរើសដ៏ច្រើនបែបនៅក្នុង តារាងអាហារមិនថាអាហារបែបអន្តរជាតិ ឬអាហារបស់ជនជាតិបូព៌ា លោកអ្នកមានជម្រើសច្រើន ដើម្បីជ្រើសអាហារបញ្ចឹមប្រទេសជាមួយអាហារភាគបូព៌ារបស់ carte du jou ។ នៅទីនេះមាន រៀបចំមានបន្ទប់លក្ខណៈឯកជន ការជួបជុំទទួលទានអាហារពេលព្រឹក ការទទួលទានអាហារ ថ្ងៃត្រង់ជាក្រុមដើម្បីពិភាក្សាគ្នា ការទទួលទានអាហារពេលល្ងាចដែលអាចជជែកគ្នាលេងក្នុងភាព ស្ងប់ស្ងាត់។
សេវាកម្មដ៏រាក់ទាក់ និងការទស្សនាគយគន់ដងទន្លេមេគង់ដ៏ល្អប្រណីត។
សំលៀកបំពាក់ : ធម្មតា
លោកអ្នកអាចកក់កន្លែងបានតាមលេខទូរស័ព្ទ +855.2.322 8822 ext 7026; អ៊ីមែល: f&b@nagaworld.com

សាច់អាំងបែបកូរ៉េ
ជាអាហារបែបកូរ៉េពិតៗ។ ជាអាហារដែលចម្អិនដោយផ្ទាល់ដៃរបស់ចុងភៅកូរ៉េដ៏ចំណាននៅក្នុង ទីក្រុង។ ជាការជ្រើសរើសដ៏ពិសេសដែលមានតម្លៃ និងគួរឲ្យចាប់អាម្មណ៍នូវការចម្អិនអាហារ ដែលប្រើគ្រឿងផ្សំតាមក្បួនច្បាប់ដើម។
ជាមួយអាហាសាច់អាំងលើតុ ការស្តាប់ចង្វាក់តន្រ្តីកំដរអាម្មណ៍ រួមជាមួយនឹងការមើលឃើញ ស្រមោលទឹកភ្លៀងហូររឹមៗ និងមើលឃើញទិដ្ឋភាពផ្នែកខាងក្រៅដ៏ធំទូលាយតាមកញ្ចក់បង្អួច សូមកុំភ្លេចគឺមាននៅ NagaWorld® ។
បើកជារៀងរាល់ថ្ងៃ ហើយអាចទទួលភ្ញៀវបានរហូតដល់ទៅ 200 នាក់ ជាមួយនឹងការបង្ហាញជូន នូវការចម្អិនអាហារបើកចំហនៅកន្លែងចម្អិនអាហារ។
សំលៀកបំពាក់ : ធម្មតា
លោកអ្នកអាចកក់កន្លែងបានតាមលេខទូរស័ព្ទ +855.2.322 8822 ext 7900; អ៊ីមែល : f&b@nagaworld.com

បា ARISTOCRAT WINE & CIGAR
សម្រាប់អ្នកចូលចិត្តពិសាស្រា ជក់បារីស៊ីហ្គា ជជែកកម្សាន្ត Aristocrat រីករាយនឹងបំពេញនូវភាព សប្បាយរីករាយរបស់លោកអ្នក ដោយនាំចូលនូវស្រា និងបារីដ៏មានគុណភាពជូនលោកអ្នក។
ជាទីកន្លែងដែលទំនើប និងលំដាប់ថ្នាក់ខ្ពស់មានតែមួយគត់នៅក្នុងរាជធានីភ្នំពេញ។ ចូលរួម សប្បាយរីករាយជាមួយរដូវកាលក្រេបរសជាតិសុរាទាំងអស់គ្នា។ រីករាយជាមួយនឹងការសន្ទនាគ្នា ដ៏មានអត្ថន័យ ព្រមជាមួយគ្នានឹងការជ្រើសរើសពិសានូវសុរា និងបារីដ៏ឈ្ងុយឆ្ងាញ់។
សំលៀកបំពាក់ : ធម្មតា
លោកអ្នកអាចកក់កន្លែងបានតាមលេខទូរស័ព្ទ +855.2.322 8822 ext 7904; អ៊ីមែល : f&b@nagaworld.com

ភោជនីយដ្ឋាន មីចានចង្កឹះ
ជាទីកន្លែងដ៏មានប្រជាប្រិយភាពមិនថាសម្រាប់ភ្ញៀវនៅក្នុងស្រុក ឬក្រៅស្រុក។ ជាម្ហូបចិនមួយបែប ដែលតែងតែផ្តល់នូវភាពកក់ក្តៅទាំងក្នុងចិត្ត និងទាំងការចម្អិន។ ការចម្អិនត្រូវបានរៀបចំដោយ គ្រឿងផ្សំដ៏មានគុណភាព នៅកន្លែងចម្អិនអាហារ ហើយបម្រើយ៉ាងឆាប់រហ័សទៅតាមចំណូលចិត្ត មានគ្រឿងទេស និងទឹកជ្រលក់ដូចជានៅគេហដ្ឋានរបស់លោកអ្នកដែរ។
សំលៀកបំពាក់ : ធម្មតា
លោកអ្នកអាចកក់កន្លែងបានតាមលេខទូរស័ព្ទ +855.2.322 8822 ext 7912; អ៊ីមែល : f&b@nagaworld.com

បន្ទប់ទទួលភ្ញៀវ
សូមរីករាយក្នុងការទទួលទានតែនាពេលរសៀល ឬស្រាខកថេល នាពេលល្ងាច អមដោយ ទេសភាពទឹកធ្លាក់ព័ទ្ធជុំវិញ និងសម្លេងព្យាណូដ៏ពីរោះ។
បន្ទប់ទទួលភ្ញៀវមានបម្រើជូននូវអាហារសម្រន់ សាន់វិចតូចៗ តែដ៏ឈ្ងុយឆ្ងាញ់ ស្រា និងភេសជ្ជផ្សេងៗទៀត។ ជាកន្លែងដ៏សមស្របសម្រាប់បង្កើនភាពស្និទ្ធស្នាល ឬពិភាក្សាមុខជំនួញ។
សម្លៀកបំពាក់ : ធម្មតា
លោកអ្នកអាចកក់កន្លែងបានតាមលេខទូរស័ព្ទ +855.2.322 8822 ext 7919; អ៊ីមែល : f&b@nagaworld.com















